ព្រះត្រៃបិដក ភាគ ៨៧

 [៣៥៣] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ កើតឡើង​ហើយ​ផង ឃានាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣៥៤] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ កើតឡើង​ហើយ​ផង ឃានាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637825369826240644
ទៅកាន់ទំព័រ៖