ព្រះត្រៃបិដក ភាគ ៨៧

 [៣៥៥] រូបាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ រូបាយតនៈ​របស់​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ កើតឡើង​ហើយ​ផង មនាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​អរូបព្រហ្ម​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ កើតឡើង​ហើយ​ផង រូបាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣៥៦] រូបាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​អរូបព្រហ្ម​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637825370058459455
ទៅកាន់ទំព័រ៖