ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងអសញ្ញសត្វទាំងនោះ កើតឡើងហើយផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៧] មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈទាំងនោះ កើតឡើងហើយផង មនាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនមានទេ។ (នេះជាសេចក្ដីសង្ខេប)។
ID: 637825370294409108
ទៅកាន់ទំព័រ៖