ព្រះត្រៃបិដក ភាគ ៨៧
ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយ ដោយអកុសលមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង ជាមូលនៃគ្នានិងគ្នាផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានឹងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
[១៣] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលមូល ជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលមូលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូល ជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។
ID: 637825311692808530
ទៅកាន់ទំព័រ៖