ព្រះត្រៃបិដក ភាគ ៨៧

 [៣៥៩] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ទេ​ឬ។ មិន​មាន​ទេ។
 [៣៦០] ចក្ខា​យតនៈ មិនកើត​ឡើង​ហើយ ក្នុង​ទីណា។បេ។
 [៣៦១] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ​របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៣៦២] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ឃានាយតនៈ របស់​សត្វ​ជា​រូ​បាវ​ចរៈ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ និង​ពួក​អសញ្ញ​សត្វ និង​អរូបព្រហ្ម​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637825370701149351
ទៅកាន់ទំព័រ៖