ព្រះត្រៃបិដក ភាគ ៨៧
[៣៦៩] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣៧០] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សុទ្ធាវាសសត្វទាំងនោះ
ID: 637825371740067253
ទៅកាន់ទំព័រ៖