ព្រះត្រៃបិដក ភាគ ៨៧

មិនកើត​ឡើង​ហើយ​ផង ធម្មាយតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៣៧១] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ មនាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​សុទ្ធាវាស​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ធម្មាយតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៣៧២] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង សោតាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637825371994221588
ទៅកាន់ទំព័រ៖