ព្រះត្រៃបិដក ភាគ ៨៧

 [៣៧៣] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ឃានាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង ឃានាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។
 [៣៧៤] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។ (ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង មនាយតនៈ​ក្ដី ធម្មាយតនៈ​ក្ដី របស់​សត្វ​នោះ ក៏​ដូចគ្នា អាយតនៈ​ទាំងពីរ​នេះ ដូចគ្នា​តែ​ម្យ៉ាង)។
 [៣៧៥] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637825372247502824
ទៅកាន់ទំព័រ៖