ព្រះត្រៃបិដក ភាគ ៨៧
នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង។
[៣៧៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។
[៣៧៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។
ID: 637825372505628695
ទៅកាន់ទំព័រ៖