ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង។
[៣៧៨] រូបាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ធម្មាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង រូបាយតនៈ នឹងកើតឡើងផង។
[៣៧៩] មនាយតនៈ របស់សត្វណា នឹងកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង មនាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។
[៣៨០] ចក្ខាយតនៈ នឹងកើតឡើង ក្នុងទីណា។បេ។
ID: 637825372763456264
ទៅកាន់ទំព័រ៖