ព្រះត្រៃបិដក ភាគ ៨៧

 [៣៨១] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៨២] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​សត្វ​ជា​រូ​បាវ​ចរៈ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ នឹង​កើតឡើង​ផង ឃានាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៨៣] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637825373033611893
ទៅកាន់ទំព័រ៖