ព្រះត្រៃបិដក ភាគ ៨៧

រូប មាន​អកុសល​ជាស​មុ​ដ្ឋាន មាន​អកុសលមូល​ជា​មូល តែ​មិនមែន​ជាអកុសល​ឡើយ ឯអកុសល មាន​អកុសលមូល​ជា​មូល​ផង ជាអកុសល​ផង។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ឬ។ អកុសល ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ឡើយ ឯអកុសល ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ រូប មាន​អកុសល​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល តែ​មិនមែន​ជា អកុសល​ឡើយ ឯអកុសល មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ផង ជាអកុសល​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល​ឬ។ មូល​ទាំងឡាយ​ណា ជាអកុសល​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ជា​មូល​ផង មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើត​ព្រមគ្នា​នឹង​អកុសលមូល គ្រាន់តែ​មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល តែ​មិនមែន​មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637825311892340062
ទៅកាន់ទំព័រ៖