ព្រះត្រៃបិដក ភាគ ៨៧

ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៣៨៤] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​អរូបព្រហ្ម​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៣៨៥] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637825373279436662
ទៅកាន់ទំព័រ៖