ព្រះត្រៃបិដក ភាគ ៨៧
ចក្ខាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៦] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ ដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៣៨៧] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ
ID: 637825386157847782
ទៅកាន់ទំព័រ៖