ព្រះត្រៃបិដក ភាគ ៨៧

នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ នឹង​កើតឡើង​ផង ឃានាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៣៨៨] រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ នឹង​កើតឡើង​ផង មនាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​អរូបព្រហ្ម​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ នឹង​កើតឡើង​ផង រូបាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637825386405660611
ទៅកាន់ទំព័រ៖