ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​កុសល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​កុសល​មូល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​មូល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637825308187993174
ទៅកាន់ទំព័រ៖