ព្រះត្រៃបិដក ភាគ ៨៧

ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៤៣៧] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ ដែល​មិន​មាន​ឃានៈ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​សត្វ​ជា​រូ​បាវ​ចរៈ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ និង​ពួក​អរូបព្រហ្ម​ទាំងនោះ មិនកើត​ឡើង​ផង
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637825392961068409
ទៅកាន់ទំព័រ៖