ព្រះត្រៃបិដក ភាគ ៨៧

 [១៦] ពួក​ធម៌​ណាមួយ ជា​អព្យាក្រឹត ពួក​ធម៌​ទាំងអស់​នោះ មាន​អព្យាក្រឹត​ជា​មូល​ឬ។ អព្យាក្រឹត ជា​អហេតុកៈ មិនមែន​មាន​អព្យាក្រឹត​ជា​មូល​ឡើយ ឯអព្យាក្រឹត ជាស​ហេតុ​កៈ ទើប​មាន​អព្យាក្រឹត​ជា​មូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​អព្យាក្រឹត​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត​ឬ។ អើ។ ពួក​ធម៌​ណាមួយ ជា​អព្យាក្រឹត ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​អព្យាកត​មូល​ឬ។ អព្យាក្រឹត ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ ដោយ​អព្យាកត​មូល​ឡើយ ឯអព្យាក្រឹត ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ ដោយ​អព្យាកត​មូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត​ឬ។ អើ។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អព្យាកត​មូល​ឬ។ មូល​ទាំងឡាយ​ណា ជា​អព្យាកត​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ផង មាន​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើត​ព្រមគ្នា​នឹង​អព្យាកត​មូល គ្រាន់តែ​មាន​មូល​តែមួយ ដោយ​អព្យាកត​មូល តែ​មិនមែន​មាន​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត​ឬ។ អើ។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637825312575977078
ទៅកាន់ទំព័រ៖