ព្រះត្រៃបិដក ភាគ ៨៧
[១៧] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាកតមូលជាមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានអព្យាកតមូលជាមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានអព្យាកតមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាកតមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយ ជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអព្យាកតមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល
ID: 637825312802382644
ទៅកាន់ទំព័រ៖