ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦១] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែមនាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ
ID: 637825397169647200
ទៅកាន់ទំព័រ៖