ព្រះត្រៃបិដក ភាគ ៨៧
ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦២] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។
ID: 637825397387615899
ទៅកាន់ទំព័រ៖