ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៣] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
ID: 637825397615713995
ទៅកាន់ទំព័រ៖