ព្រះត្រៃបិដក ភាគ ៨៧

 [៤៦៤] រូបាយតនៈ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ ដែល​ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង រូបាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
[៤៦៥] មនាយតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ធម្មា​យតន របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637825397803525851
ទៅកាន់ទំព័រ៖