ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា
ID: 637825398086662539
ទៅកាន់ទំព័រ៖