ព្រះត្រៃបិដក ភាគ ៨៧

ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោតាយតនៈ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង។
 [៤៦៧] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637825398297600053
ទៅកាន់ទំព័រ៖