ព្រះត្រៃបិដក ភាគ ៨៧
ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
ID: 637825398497912542
ទៅកាន់ទំព័រ៖