ព្រះត្រៃបិដក ភាគ ៨៧

 [៤៦៨] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង រូបាយតនៈ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637825398692788772
ទៅកាន់ទំព័រ៖