ព្រះត្រៃបិដក ភាគ ៨៧

សត្វ​ទាំងនោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង រូបាយតនៈ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ឃានាយតនៈ នឹង​មិនកើត​ឡើង​ផង។
 [៤៧២] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ឃានៈ កាល​ច្យុត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637825399360926572
ទៅកាន់ទំព័រ៖