ព្រះត្រៃបិដក ភាគ ៨៧
[៤៧៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637825400808947839
ទៅកាន់ទំព័រ៖