ព្រះត្រៃបិដក ភាគ ៨៧
[៤៨៤] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកសត្វកាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637825401872118967
ទៅកាន់ទំព័រ៖