ព្រះត្រៃបិដក ភាគ ៨៧

 [៤៨៥] រូបាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ច្យុត និង​ពួក​អរូបព្រហ្ម កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើតឡើង​ក្នុង​បច្ឆិមភព ក្នុង​អរូបភព រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ និង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង រូបាយតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637825402072743913
ទៅកាន់ទំព័រ៖