ព្រះត្រៃបិដក ភាគ ៨៧

 [៤៨៦] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ច្យុត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង មនាយតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៤៨៧] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ សោតាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ​ក្រៅ​នេះ
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637825402341905705
ទៅកាន់ទំព័រ៖