ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
[២០] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មាននាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយ ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយ ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយ ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នា នឹងនាមមូល
ID: 637825313500735803
ទៅកាន់ទំព័រ៖