ព្រះត្រៃបិដក ភាគ ៨៧

កើតឡើង​ហើយ​ផង សោតាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
 [៤៨៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ឃានាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ឃានាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
 [៤៨៩] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង រូបាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ​របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637825402621436927
ទៅកាន់ទំព័រ៖