ព្រះត្រៃបិដក ភាគ ៨៧
[៤៩០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ចក្ខាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
ID: 637825402841761734
ទៅកាន់ទំព័រ៖