ព្រះត្រៃបិដក ភាគ ៨៧
[៤៩២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ឃានាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៤៩៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ រូបាយតនៈ របស់ពួកសត្វនោះ ដែលកើតក្នុងបច្ឆិមភព កើតឡើងហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
ID: 637825403117230953
ទៅកាន់ទំព័រ៖