ព្រះត្រៃបិដក ភាគ ៨៧

 [៤៩៤] មនាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ មនាយតនៈ របស់​ពួក​សត្វ​នោះ ដែល​កើត​ក្នុង​បច្ឆិមភព កើតឡើង​ហើយ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ មនាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
 [៤៩៥] ចក្ខា​យតនៈ កើតឡើង​ហើយ ក្នុង​ទីណា។បេ។
 [៤៩៦] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​សត្វ​នោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព កើតឡើង​ហើយ ក្នុង​ទីនោះ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង សោតាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637825403407386758
ទៅកាន់ទំព័រ៖