ព្រះត្រៃបិដក ភាគ ៨៧

 [៤៩៧] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព និង​របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ឃានាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា។បេ។ អើ។
 [៤៩៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព កើតឡើង​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង រូបាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637825403701160851
ទៅកាន់ទំព័រ៖