ព្រះត្រៃបិដក ភាគ ៨៧
[៥០០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈរបស់បញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០១] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព កើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកកាមាវចរសត្វនោះ ក្រៅនេះ កើតឡើងហើយផង រូបាយតនៈ
ID: 637825404452424421
ទៅកាន់ទំព័រ៖