ព្រះត្រៃបិដក ភាគ ៨៧
[៥០៣] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កាលច្យុត នឹងកើតឡើងផង រូបាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៥០៤] រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព កើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងរបស់អសញ្ញសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង
ID: 637825404989644397
ទៅកាន់ទំព័រ៖