ព្រះត្រៃបិដក ភាគ ៨៧
[៥០៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។
[៥០៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ មិនកើតឡើងហើយ។
[៥០៨] ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ របស់សត្វណា មិនកើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ មិនមានទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយទេឬ។ កើតឡើងហើយ។
[៥០៩] ចក្ខាយតនៈ មិនកើតឡើងហើយ ក្នុងទីណា។បេ។
[៥១០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
ID: 637825405601531844
ទៅកាន់ទំព័រ៖