ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ សោតាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោតាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់អសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងរបស់ពួកសត្វជារូបាវចរៈនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637825413729096976
ទៅកាន់ទំព័រ៖