ព្រះត្រៃបិដក ភាគ ៨៧
[៥១២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៣] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ
ID: 637825413953003257
ទៅកាន់ទំព័រ៖