ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637825414207222012
ទៅកាន់ទំព័រ៖