ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៥] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្ម មិនកើតឡើងហើយផង រូបាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ
ID: 637825414424112357
ទៅកាន់ទំព័រ៖