ព្រះត្រៃបិដក ភាគ ៨៧
មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៥១៦] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637825414633643262
ទៅកាន់ទំព័រ៖