ព្រះត្រៃបិដក ភាគ ៨៧
មនាយតនៈ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសុទ្ធាវាសសត្វនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទវារៈ។
[៥២១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ សោតាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង សោតាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា
ID: 637825415530553965
ទៅកាន់ទំព័រ៖