ព្រះត្រៃបិដក ភាគ ៨៧

(មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ជា​មូល​ផង មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើត​ព្រមគ្នា​នឹង​នាម​មូល គ្រាន់តែ​មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល តែ​មិនមែន​មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ អើ។
 [២២] ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ ជាហេតុ​នៃ​កុសល … ជា​និទាន​នៃ​កុសល ជាទី​កើត​នៃ​កុសល ជា​ដែន​កើត​នៃ​កុសល ជាស​មុ​ដ្ឋាន​នៃ​កុសល ជា​អាហារ​នៃ​កុសល ជា​អារម្មណ៍​នៃ​កុសល ជា​បច្ច័យ​នៃ​កុសល ជាស​មុ​ទ័យ​នៃ​កុសល …។ ពួក​ធម៌​ណាមួយ ជាអកុសល … ពួក​ធម៌​ណាមួយ ជា​អព្យាក្រឹត... ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ ជាហេតុ​នៃ​នាម... ជា​និទាន​នៃ​នាម ជាទី​កើត​នៃ​នាម ជា​ដែន​កើត​នៃ​នាម ជាស​មុ​ដ្ឋាន​នៃ​នាម ជា​អាហារ​នៃ​នាម ជា​អារម្មណ៍​នៃ​នាម ជា​បច្ច័យ​នៃ​នាម ជាស​មុ​ទ័យ​នៃ​នាម...។
មូល ១ ហេតុ ១ និទាន ១ សម្ភព ១ ប្រភព ១ សមុដ្ឋាន ១ អាហារ ១ អារម្មណ៍ ១ បច្ច័យ ១ សមុទ័យ ១។
ចប់ មូល​យម​កៈ។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637825314025290421
ទៅកាន់ទំព័រ៖