ព្រះត្រៃបិដក ភាគ ៨៧
រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២២] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
ID: 637825415873991399
ទៅកាន់ទំព័រ៖