ព្រះត្រៃបិដក ភាគ ៨៧
[៥២៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
ID: 637825416101893428
ទៅកាន់ទំព័រ៖